ព័ត៌មានជាតិ

រថយន្តដឹកកម្មករបុកម៉ូតូ០២គ្រឿង បណ្ដាលឲ្យស្លាប់ស្ត្រីម្នាក់នៅកន្លែងកើតហេតុ និងបុរសម្នាក់បានរងរបួសធ្ងន់

កណ្ដាល: នៅថ្ងៃច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៦ និង ២០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ដឹកកម្មករ និងម៉ូតូ០២គ្រឿង បណ្ដាលឲ្យស្លាប់ស្រីម្នាក់ នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ប្រុសម្នាក់ ចំណុចលើកំណាត់ផ្លូវជាតិលេខ៥១ KM ២៥-២៦ ស្ថិតនៅភូមិ គីរីថ្មី ឃុំ សំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តដឹកកម្មករ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ៣D៣៣១៩ អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់) បើកបរពីទិសខាងជើងទៅទិសខាងត្បូង ។ លុះបើកដល់ចំណុចកើតហេតុខាងលើ រថយន្ដបានជ្រុលចង្កូត បានបុកម៉ូតូចំពីមុខ០១គ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល ១AE៥៧៦៨ បើកបរដោយឈ្មោះ យ៉ន ពិសី ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុរបកម្មកររោងចក្រ បានជិះម៉ូតូពីខាងត្បូង ទៅទិសខាងជើង (ថ្នល់ទទឹង ឧដុង) បណ្តាលឲ្យស្លាប់នៅកើតហេតុ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ។

ក្រោយពេលបុកមូតូវ៉េវខាងលើរួច រថយន្ដបង្កក៏បានជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាទ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល ១AM៨៨៣៣ បើកបរដោយឈ្មោះ យ៉ាវ យ៉ុន ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បានបើកម៉ូតូមកពីជើងទៅត្បូង ជិះនៅខាងកើតទ្រូងផ្លូវ ក្នុងទិសដៅបញ្ច្រាស ស្របទិសជាមួយរថយន្ត បណ្ដាលឲ្យរបួសធ្ងន់ ។

សេចក្ដីសន្និដ្ឋាន៖ ករណីនេះបង្កឡើងមកពីអ្នកបើកបររថយន្តដឹកកម្មករ បើកបរខ្វះការប្រុងប្រយ័ត្ន ។

ចំពោះមធ្យោយបាយ កម្លាំងជំនាញបាន ធ្វើការវាស់វែង យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក អង្គស្នួល ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕

មតិយោបល់