ព័ត៌មានជាតិ

Felix គោលដៅរបស់ Man City នឹងមិនត្រូវក្លឹបAT Madrid ដាក់លក់ឡើយទោះខែនេះឬ រដូវក្តៅ

បរទេស៖ យោងតាមការចេញផ្សាយរបស់ the Marca បានឲ្យដឹងថាក្លឹបយក្សអេស្បាញ AT Madrid នឹងគ្មានផែនការក្នុងការលក់កីឡាករឆ្នើម Joao Felix របស់ខ្លួនឡើយក្នុងឆ្នាំ២០២២នេះទោះបីជាមានក្លឹបជាច្រើនកំពុងព្យាយាមទាក់ទងក្តី។

កីឡាករវ័យ២២ឆ្នាំរូបនេះកំពុងមានទំនាក់ទំនងនិងព័ត៌មានចចាមអារ៉ាមជាច្រើនជាមួយនឹងក្លឹបមេឃខៀវ Man City ប៉ុន្តែ AT Madrid នៅតែចិញ្ចឹមចិត្តចំពោះវត្តមានរបស់ Felix ក្នុងនាមជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបរូបនេះ។

លោក Diego Simeone ក៏បានបង្ហាញនូវទំនុកចិត្តដែរថា Felix នឹងនៅតែមានចិត្តចង់បន្តរស់នៅជាមួយនឹងក្លឹបទោះបីជាបច្ចុប្បន្នមានទំរង់លេងធ្លាក់ចុះបន្តិចក្តីហើយក្លឹបក៏ធានាដែរថាមិនដែលពិចារណាទៅលើសំណើរណាមួយក្នុងខែមករាឬរដូវក្តៅខាងមុខជាដាច់ខាត៕

មតិយោបល់