ព័ត៌មានជាតិ

ជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល ឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិតាមផ្លូវសាធារណ:។

វត្ថុតាំងដកហូត៖ ម៉ូតូម៉ាកហុងដា ស្កុបពី ចំនួន ០១គ្រឿង ,កាបូប និងសម្ភារ:មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់