(ព្រះសីហនុ) : ភ្នាក់ងារបានរាយការណ៍មកថា នៅវេលាម៉ោង១១:១០នាទី ថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តាយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែតលេខ១៥២និង១៥៣ ភូមិសឹ្ទងឆាយ ឃុំសឹ្ទងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
ករណីនេះបង្ករឡើងរវាងរថយន្ដដឹកប្រេងក្រុមហ៊ុនតេលា ពាក់ស្លាកលេខ ភ្នំពេញ4A-1841 នឹងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន PTT ពាក់ស្លាកលេខ ភ្នំពេញ 3A-3659 មានទិសដៅស្របគ្នាពីខេត្តព្រះសីហនុ ទៅភំ្នពេញលុះដល់ចំណុចកើតហេតុខាងលើម៉ូតូបើកឆ្លងផ្លូវ កាត់មុខរថយន្តដឹកប្រេងក្រុមហ៊ុនតេលាបើកបរដោយឈ្មោះ ជា ចំរើន អាយុ ៣៥ឆ្នាំ ទីលំនៅភូមិពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពតរថយន្តតេលាជាន់ហ្វ្រាំងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន PTT បើកបរដោយឈ្មោះ មុត សាវឿន អាយុ ៣២ឆ្នាំ ទីលំនៅភូមិជ្រោយដង ឃុំកៀនស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបុកពីក្រោយរថយន្តតេលា ។
ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរឫអ្នកដទៃ រួមនឹងសម្បតិ្តសាធារណ:ឡើយ។
រថយន្តដឹកប្រេងក្រុមហ៊ុនតេលាខូចខាតផ្នែកខាងក្រោយ ។រីឯរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន PTT ខូចខាតក្បាលខាងមុខទាំងស្រុង ។
ចំពោះមុខរថយន្តយកទៅរក្សាទុកនៅអធិការនគបាល ស្រុកកំពង់សិលា ដើម្បីធ្វើការដោះស្រាយតាមនិតិវិធី ៕
ព័ត៌មានជាតិ
មតិយោបល់