(គែរ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អេហ្ស៊ីប ដែលត្រូវបានក្រុមចោរប្លន់នៅរយៈពេល ប៉ុន្មានម៉ោងមុននេះ ត្រូវបានដោះលែងហើយ ជាមួយនឹងអ្នកដំណើរទាំងចាស់ទាំងក្មេងជាង ៥០នាក់ លើកលែងតែមនុស្ស ១០នាក់ទៀត (អ្នកបម្រើលើយន្តហោះ ៦នាក់ និង ជនបរទេស ៤នាក់) នៅតែបន្តស្ថិតក្នុងការចាប់ជម្រិតនៅឡើយ។ នេះបើតាមការផ្សាយរបស់ស៊ិនហួ នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ ២០១៦។
តាមពិតទៅនៅលើយន្តហោះខាងលើនេះ មានមនុស្សជិះសរុបតែ ៦១នាក់ប៉ុណ្ណោះ ដែលខុសពីដំបូង ដែលគេអះអាងថាមាន ៨០នាក់ ក្នុងនោះមានទាំងជនជាតិអាមេរិក ១០នាក់, អង់គ្លេស ៨នាក់, និង ស៊ីរីម្នាក់ផងដែរ។ ជើងហោះហើរប្រភេទក្នុងស្រុកលេខ No. 181 បានធ្វើដំណើរពីទីក្រុងអាឡិចហ្សង់ឌ្រា ឆ្ពោះទៅរដ្ឋធានីគែរ ប៉ុន្តែត្រូវបានក្រុមចោរជម្រិត ទៅចុះចត នៅសាធារណរដ្ឋ សាយព្រឺស ដែលស្ថិតនៅក្នុងសមុទ្រភាគខាងជើងប្រទេសអេហ្ស៊ីប។
ចំពោះគោលដៅនៃការប្លន់នេះ គេនៅមិនទាន់ដឹងថាជា អំពើភេរវកម្ម ឬមួយក៏ជាថ្នូរនឹងអ្វីមួយ នៅឡើយទេ។ ដោយឡែកក្រុមចោរក៏គេមិនទាន់អាចបញ្ជាក់ពីប្រភពដែរ៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់