ព័ត៌មានជាតិ

ឈ្មួញដុះស្លែរនៅស្រុកខ្សាច់កណ្ដាល ទិញប្រេងដែលទីកុងលួចបូមលក់ពីឡានស៊ីទែននៅតែមានសកម្មភាពយ៉ាងគ្រឹកគ្រេង

(កណ្ដាល)៖ រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពលួចបូមប្រេងលក់នៅតែគ្រឹកគ្រេងជាងមុនខណ:មានឈ្មួញដុះស្លែម្នាក់ចាំឈរទិញជាយូឆ្នាំណាស់មកហើយដែលមានទីតាំងក្នុងឃ្លាំងដោយធ្វើរបងរៀបឥដ្ឋថ្មខ្ពស់នៅចំនុចជាប់វត្តថ្មីស្ថិតនៅក្បាលភូមិ កំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ថៅកែខាងលើដែលឈរជើងចាំទិញនោះត្រូវបានគេស្គាល់ ឈ្មោះ ហេង សុភក្រ ភេទប្រុសអយុជិត40ឆ្នាំមានទីលំនៅចំនុចខាងលើ ជុំនាញខាងទិញប្រេងពីទីកុងឡានគ្រប់ប្រភេទជាពិសេសគឺឡានស៊ីទែន ដែលលួចបូមយ៉ាងសម្បើប មួយរយ:ក្រោយនេះថៅកែរូបនោះចំនេញពីទិញប្រេងក្រុមហ៊ុនដែលទីកុងលួចលក់នោះ បានទិញរថយន្តទំនើបតម្លៃ50000$ថ្មីៗនេះ យ៉ាងថ្មីស្រឡាង។ពាក់ពន្ធ័និងករណីនេះផងដែរលោក ភក្រ បានសារភាពប្រាប់អ្នកពត៍មានយើងថាលោកពិតជាបានទិញប្រេងពីទីកុងឡានទាំងនោះមែនហើយច្រើនឡាននិងច្រើនប្រភេទទៀតផង ជាប្រចាំនោះគឺឡានស៊ីទែនរបស់ ក្រុមហ៊ុន តេលា _ សាវីមិច _ សូគីមិច ដែលទីកុងលួចយកមកលក់ឲគាត់ និងបូមលក់។ពលរដ្ឋខ្លះបានលើកឡើងថា ទីកុងបើកឡានស៊ីទែនចេញចូលក្នុងមួយថ្ងៃៗពី10ទៅ20ឡាន ភាគច្រើនគេឃើញឡានក្រុមហ៊ុនចំនួន3គឺ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនសាវីមិច និងក្រុមហ៊ុនតេលា។

ប្រភពដដែលសូមមិនបញ្ចេញឈ្មោះបានឲដឹងថា ក្នុងរថយន្តស៊ីទែនមួយគេលួចបូមលក់ពី5ទៅ20កាន ក្នុង1កានស្មើ30លីត្រជួនកាលឲនាក់ជិតខាងជួយបូមទៀតផងដោយឲឈ្នួលគេថ្លៃជួយលើកប៊ីដុងលុយ10000រៀលឬសាំង2លីត្រ នាក់ភូមិម្នាក់បានលើកឡើងយ៉ាងដូច្នេះថា ក្នុងមួយថ្ងៃលោក ភក្រ ទិញប្រេងពីទីកុងលួចលក់នោះមិនតិចជាង100ប៊ីដុងទេមានតែលើស ហើយ លោកភក្រ ធ្លាប់បានបង្ហើបប្រាប់គេថា ក្នុងមួយថ្ងៃគាត់ទិញនិងលក់ចំនេញពី200$ ៖ 300$ គាត់ថាបើចំនេញតិចតួចមិនធ្វើទេព្រោះថាខុសច្បាប់ ណាខ្លាចភាគីម្ចាស់ក្រុមហ៊ុនប្រេងសាំងគេដឹងគេប្ដឹងគាត់៕

   
    
 

មតិយោបល់