ព័ត៌មានជាតិ

ស្ត្រីម្នាក់ដែលត្រូវជនសង្ស័យឆក់កាបូប រួចដួលម៉ូតូបោកក្បាលនឹងថ្នល់ របួសធ្ងន់ដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ពេលនេះបានស្លាប់ហើយ!

ភ្នំពេញ: (ព័ត៌មានបឋម) ស្រ្តីម្នាក់ដែលជនសង្ស័យធ្វើសកម្មភាពឆក់កាបូប បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូបោកក្បាលទៅនឹងថ្នល់ផុងលលាដ៍ រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកដល់ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ។

ជនរងគ្រោះមានឈ្មោះ ពុំរ៉ា វីន ភេទស្រី អាយុ ៣៨ឆ្នាំ បច្ចុប្បុន្នស្នាក់នៅ ក្នុងភូមិត្រពាំងពោធ៏ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីខាងលើនេះ សពជនរងគ្រោះ ត្រូវក្រុមគ្រួសារកំពុងចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់