ព័ត៌មានជាតិ

បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្រ្គោះបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត

មណ្ឌលគិរីៈ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នាវេលាម៉ោង១១និង១៥នាទី នៅលើដងផ្លូវជាតិ៧៦Aចន្លោះបង្គោលលេខ៣៦៧៤ និង ចន្លោះគីឡូម៉ែត្រលេខ០៣និង០៤ ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងររវាងអ្នកបើកបរម៉ូតូនិងអ្នកបើកបររថយន្តក្នុងទិសដៅបញ្ចាស់ទិសគ្នា ដោយមូលហេតុផ្លូវកោងផង។
ដែលអ្នកបើកបរម៉ូតូមានឈ្មោះ នាក់ ថុល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខបរកម្មករ នៅភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត មានទីលំនៅបច្ចុប្បន្នភូមិឡៅ កាសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បើកបរម៉ូតូម៉ាកC B Rពណ៍សរ ស្លាកលេខស្វាយរៀង 1J 7976 មានកញ្ចក់មានពាក់មួកសុវត្ថិភាពបានស្លាប់បាត់បង់ជីវិតពេលដឹកបញ្ចូនមកដល់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
ចំណែក អ្នកបើករថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុរថយន្តម៉ាកTACOMAពណ៍ក្រហម ស្លាកលេខ
2BI-1900។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងជំនាញយើងបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី។រីឯរថយន្តត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យដើម្បីរងចាំការដោះស្រាយតាមនីតិវិធី៕

 

មតិយោបល់