ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មានករណីស្ត្រីម្នាក់ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួល ស្ថិតចំណុចផ្ទះជួលលេខ៤៦២C២៩ ច្រកផ្លូវព្រះមុនីវង្ស ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឡេម ស្រីអែម ភេទស្រី ជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មុខរបរអ៊ុតសក់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកូនប្រុសរបស់ជនរងគ្រោះឈ្មោះ យន់ គ្រីស្ទាន អាយុ ១៤ឆ្នាំ មុខ របរសិស្ស បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ៤រសៀល ខ្លួនបានចេញពីរៀននៅវិទ្យាល័យផ្សារដើមថ្កូវ លុះមកដល់ផ្ទះមិនឃើញម្ដាយនៅផ្ទះទេ រួចក៏ដើរទៅហៅម្ដាយរបស់ខ្លួន ដែលកំពុងអង្គុយផឹកស្រានៅផ្ទះអ្នកជិតខាងក្បែរបន្ទប់ជួល ហើយគាត់ក៏បានដើរមកផ្ទះវិញ ខ្លួនក៏ទៅងូតទឹករៀបចំទៅរៀនភាសាចិនបន្តនៅផ្លូវ ៦០ម៉ែត្រ ទុកម្ដាយឲ្យនៅផ្ទះតែម្នាក់ឯង រហូតដល់ម៉ោង ៨និង២០នាទីយប់ ទើបត្រឡប់មកពីរៀនវិញ ឃើញផ្ទះចំហរទ្វារ បើកភ្លើងដូចសព្វមួយដង រួចក៏ស្រែកប្រាប់ម្ដាយថា ម៉ាក់ៗខ្ញុំត្រឡប់មកពីរៀនវិញហើយ ប៉ុន្តែមិនលឺឆ្លើយតបសោះ ខ្លួនក៏ដើរទៅបើកទ្វារ និងបើកភ្លើងក្នុងបន្ទប់មើល ស្រាប់តែឃើញម្ដាយចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះបានស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង ដោយយកក្រមាចងនិងជម្រឹងកាំជណ្ដើរចង.កសម្លាប់ខ្លួនឯង
សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់