ព័ត៌មានជាតិ

មុខសញ្ញាឆក់កាបូបអ្នកដំណើរ៣នាក់នៅក្រុងប៉ោយត្រូវសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍និងចុះផ្សាយតាមហ្វេសប៊ុក ថាមានចោរជិះម៉ូតូឆក់កាបូបលុយខ្សែ.ក ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចេញអន្តរាគមន៍ចេញល្បាតទ្រោលសភាពការណ៍ស្រាវជ្រាវនិងឃាត់បានជនសង្ស័យចំនួន០៣នាក់កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួនពាក់ពន្ធ័ករណីជិះម៉ូតូឆក់ការបូបលុយនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋមាន១-ឈ្មោះខន វុទ្ធី ហៅធី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ធ្លាប់ចេញឆក់ចំនួន០៦ដង។២-ឈ្មោះសៀង ដែន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ធ្លាប់ចេញឆក់ចំនួន០៤ដងនិង៣-ឈ្មោះអេង អយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ធ្លាប់ចេញឆក់ចំនួន០៣ដង។

ពាក់ពន្ធ័ករណីនេះលោកឧត្តមសេនីយ៍ត្រីនូជីវ័ន្តស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានមានប្រសាសន៍ថានៅចំពោះមុខសមត្ថកិច្ចសួរនាំជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានចេញឆក់ជាបន្តបន្ទាប់មែនអំឡុងពេលឆ្លងឆ្នាំសាកលនិងដើមខែមករានេះគឺចេញឆក់នៅផ្លូវដើមពុទ្រាផ្លូវវត្តត្រាចផ្លូវម្តុំខារ៉ាអូខេអេហ្វផ្លាស់និងតាមផ្លូវជាតិក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតហើយនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២នេះបានចេញឆក់ជាថ្មីក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង។

ក្រោយសួរនាំជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

 

មតិយោបល់