ព័ត៌មានជាតិ

សំណុំរឿង លោក នី ចរិយា ត្រូវសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញ

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ប្លង់ សំណាង ចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាសម្រចតម្កល់ សេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ដែលបានផ្តន្ទាទោសលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដាក់ពន្ធនាគារ៦ខែ និងពិន័យជាប្រាក់ចំនួន៦លាន រៀល ពីបទបរិហាបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីដាក់សំពាធ លើ យុត្តាធិការ លើមន្ត្រីតុលាការខេត្តសៀមរាប ទាំងពីររូបរួមមាន លោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០១៥ យោងតាមមាត្រា ៣០៥ មាត្រា ៣១១ មាត្រា ៣១២ និង មាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌ។

ពាក់ព័ន្ធនឹងសេចក្តីសម្រេចនេះ លោក សំ សុគង់ មេធាវីការពារសិទ្ធិរបស់លោក នី ចរិយា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងពិភាក្សាជាមួយកូនក្តីរបស់លោក ក្នុងការរៀបចំពាក្យបណ្ដឹងសារទុក្ខ ទៅកាន់តុលាការកំពូលបន្តទៀត ដើម្បីស្វែងរកយុត្តិធម៌ជូនកូនក្តីរបស់លោក។

លោក នី ចរិយា បានថ្លែងយ៉ាងខ្លីទៅកាន់ក្រុមអ្នកសារព័ត៌មានថា ពាក់ព័ន្ធនឹងសេចក្តីសម្រេច​របស់តុលាការសាលឧទ្ធរណ៍នេះ លោកទុកឱ្យមេធាវីលោកជាអ្នកធ្វើការ លោកមិនមានយោបល់អ្វីនោះទេ៕

https://youtu.be/wtMduBKvdTA

មតិយោបល់