ព័ត៌មានជាតិ

តាកូម៉ាបើកលឿន បុកស្រ្តីម្នាក់ កំពុងជិះកង់តាមផ្លូវស្លាប់..

កំពង់ធំ: កាលពីវេលាម៉ោង ៦ និង៣៥នាទីល្ងាចថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកអ្នកជិះកង់ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ នៅ លើផ្លូវកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខប្លង់ដីរបស់ឈ្មោះ តុក គឹមយ៉ាន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

រថយន្តម៉ាកតាកូម៉ា ពណ៌បៃតង ពាក់ស្លាកលេខ កំពង់ចាម 2A-5026 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បើកបររថយន្តគេចខ្លួនពីកន្លែងកើតហេតុបាត់)។ អ្នកជិះកង់ឈ្មោះ ស៊ុន សុគាន់ ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរ រើសអេតចាយ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)។

មូលហេតុ៖ អ្នកបើកបររថយន្ត ប្រើប្រាស់ល្បឿនលឿន មិនប្រកាន់គន្លងផ្លូវរបស់ខ្លួន ក៏ទៅបុកអ្នកជិះកង់ពីក្រោយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះវាស់វែង ដើម្បីកសាងសំណុំរឿង និងប្រមូលវត្ថុតាង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាហ៊ូ រងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់