ភ្នំពេញៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីឆក់ ទ្រព្យសម្បត្តិ តាមផ្លូវសាធារណៈ នៅចំណុចភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
វត្ថុតាំងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដា សេ១២៥ ចំនួន០១គ្រឿង ,ទូរស័ព្ទដៃ ចំនួន០១គ្រឿង និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់