ភ្នំពេញៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួង មហាផ្ទៃ បានបណ្តេញជនជាតិ វៀតណាម២៧នាក់ និង ជនជាតិឥណ្ឌា ០២នាក់ ដែលរស់នៅ និងលួចធ្វើការខុសច្បាប់ពីកម្ពុជា កាលពីវេលាម៉ោង១:១៦នាទីរសៀល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធីបានឲ្យដឹងថា៖ ជនបរទេសទាំង ២៩នាក់ បានលបលួចឆ្លងដែនចូលមករស់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា។
លោកបន្តថា កម្លាំងនគរបាលនឹងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនបរទេសទាំងឡាយណាដែលលួចរស់នៅ និងកំពុងលួចធ្វើការខុសច្បាប់ជាបន្តទៀត៕
មតិយោបល់