ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក Roll Roy មួយគ្រឿង ត្រូវរថយន្តមិនចាំម៉ាកបុកពេញទំហឹង រងការខូចខាត បន្សល់ទុកតែស្លាកលេខ រួចបើករត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានករណីរថយន្តមិនចាំម៉ាកមួយគ្រឿង បើកបុករថយន្តស៊េរីទំនើបម៉ាក Roll Roy មួយគ្រឿងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត បន្សល់ទុកតែស្លាកលេខ នៅកន្លែងកើតហេតុ រួចបើករត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងធ្វើការវាស់វែង យករថយន្តរងគ្រោះទៅរក្សាទុក និងស្រាវជ្រាវរករថយន្តបង្ក ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់