ព័ត៌មានជាតិ

រថយន្តប៉ែនសណ្ដោងរ៉ឺម៉កមួយគ្រឿង ខណៈកំពុងបើកបរបានរេចង្កូតក្រឡប់ទទឹងផ្លូវ រងការខូចខាត

ព្រះសីហនុៈ នៅវេលាម៉ោង១៧និង៤៥នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរារណ៍ ​មួយបានកើតឡើង មានរថយន្តប៉ែនសណ្ដោងរ៉ឺម៉កមួយគ្រឿង ខណៈកំពុងតែបើកបរ ស្រាប់តែរេចង្កូតក្រឡប់ទទឹងផ្លូវ បណ្តាលឲ្យរងការខូចខាត នៅចន្លោះ គីឡូម៉ែត្រ លេខ 126-127 ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់ សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយខ្លួនឯង មានរថយន្តប៉ែនដឹកពោតក្រហម ក្បាល ពណ៌ស សណ្ដោងរ៉ឺម៉ក ពណ៌ ខៀវ ពាក់ស្លាកលេខ 3B-0229 (កំពង់ ចាម ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់ គេចខ្លួនបាត់ ) ទិសដៅភ្នំពេញ-ព្រះសីហនុ ។
លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតក្រឡប់ទទឹងផ្លូវ ករណីនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ ។

នៅក្រោយពេលកកើតហេតុ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ស្រុកកំពង់សីលា បានចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ សាធារណៈ បញ្ជៀសការកកស្ទះ លើដងផ្លូវកន្លែងកើតហេតុ ។

បច្ចុប្បន្នៈ រថយន្តបង្កខាងលើ ត្រូវបានជំនាញចរាចរណ៍ នគរបាលស្រុកស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក កំពង់សីលា ដើម្បីដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់