កំពតៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលពីលោក ឈារី ម៉ារូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត មន្ត្រី ក.ប.ប. ប្រចាំខេត្តកំពត សហការជាមួយអាជ្ញាធរដែនដី បានធ្វើការត្រួតពិនិត្យរថយន្តដឹកគ្រឿងសមុទ្រចំនួន០៣ ផ្ទុកបង្គាស្រស់ បង្គាក្រៀម និងមឹកក្រៀម ដែលសមត្ថកិច្ចយើងស្ទាក់ចាប់ និងឃាត់ទុកនៅមុខការិយាល័យកសិកម្មស្រុកកំពង់ត្រាច និងអធិការដ្ឋានស្រុកឈូក។ តាមរយៈលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យឃើញ បង្គាស្រស់ចំនួន២កេសបន្ថែមទៀត ស្មើនឹង ២០គីឡូក្រាម មានចាក់សារធាតុចាហួយនៅក្នុងក្បាលបង្គា។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មន្ត្រី ក.ប.ប. សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងរួចមកហើយ ដោយបានរកឃើញបង្គាសរុបចំនួន ៦,២៦៨គីឡូក្រាម មានចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
មតិយោបល់