ព័ត៌មានសិល្បៈ និងកម្សាន្ត

Marvel បង្ហាញឈុតខ្លីៗនៃខ្សែភាពយន្ត «Moon Knight» ដ៏គួរឱ្យជាប់ចិត្តតែម្តង

នៅលើវិសាលគមនៃវីរបុរស Marvel, យើងមិនអាចរំពឹងថា Oscar Isaac នឹងក្លាយជា Moon Knight ក្នុងឈុតសម្លៀកបំពាក់ដ៏ភ្លឺចាំងមួយនេះបានទេ។
ឈុតខ្លីៗដំបូងបំផុតសម្រាប់ខ្សែភាពយន្ត “Moon Knight” ដែលបានបង្ហាញខ្លួនកាលពីយប់ថ្ងៃច័ន្ទនេះ។ នេះបើយោងតាម Streamer ថាខ្សែរឿងនេះប្រាប់ពីជីវិតរបស់លោក Steven Grant ដែលជាបុរសម្នាក់ដែល «មានការញាំញីដោយការបាត់បង់ស្មារតី ហើយមើលឃើញការចងចាំពីជីវិតមួយផ្សេងទៀត»។

“Steven បានរកឃើញថា គាត់មានជំងឺម៉្យាងដែលមិនអាចកំណត់អត្តសញ្ញាណខ្លួនឯងបាន ហើយរាងកាយរបស់គាត់មានវិញ្ញាណទាហានស៊ីឈ្នួល Marc Spector នៅជាមួយគាត់។ នៅពេលដែលសត្រូវរបស់ Steven/Marc បានមកជួបពួកគេ ពួកគេត្រូវតែរុករកអត្តសញ្ញាណដ៏ស្មុគស្មាញរបស់ពួកគេ ខណ:ពេលដែលចូលទៅក្នុងអាថ៌កំបាំងដ៏កាចសាហាវនៅក្នុងចំណោមព្រះដ៏មានអំណាចនៃប្រទេសអេហ្ស៊ីប”។

ឈុតខ្លីៗមានទស្សនីយភាពដែលមិនគួរមើលរំលងបាននៃខ្សែភាពយន្តបែបចិត្តសាស្ត្រ ជាពិសេសនឹងមានសម្លេងបែបព្រឺព្រួចជាងស៊េរី Marvel មុនៗមួយចំនួន។បើលោកអ្នកចង់ដឹងតទៅខាងមុនទៀតនៅក្នុងខ្សែភាពយន្តនេះទៅជាយ៉ាងណា មានតែរង់ចាំមើលទាំងអស់គ្នាណា!!!

មតិយោបល់