ព័ត៌មានជាតិ

រថយន្តកាម៉ារីមួយគ្រឿង ធ្វើដំណើរចេញពីភ្នំពេញទៅខេត្តសៀមរាប ឆ្លងចរន្តភ្លើងផ្ទុះឆេះផ្នែកខាងមុខទាំងស្រុង

កំពង់ធំ: នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង០៣ នាទីព្រឹក មានរថយន្តមួយគ្រឿងម៉ាកកាម៉ារី ពណ៌មាស ស្លាកលេខ ភ្នំពេញ ២N-៨៦០៤ បានធ្វើដំណើរចេញពីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦ លុះមកដល់ចំណុចគីឡូម៉ែត្រលេខ ១៥៧-១៥៨ ក្នុងភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្ដាលឲ្យផ្ទុះឆេះម៉ាស៊ីនខាងមុខតែម្តង អ្នកបើកបរឈ្មោះ សុំ ធូ ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិព្រែកគោល ឃុំស្វាយ ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

ខូចខាត: ឆេះគ្រឿងម៉ាស៊ីនផ្នែកខាងមុខទាំងស្រុង ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តខ្សែភ្លើង ។

ករណីអគ្គិភ័យខាងលើនោះ បានកម្លាំងបុស្តិ៍រដ្ឋបាល និងប្រជាការពារព្រមទាំងប្រជាពលរដ្ឋ បានយកបំពង់ពន្លត់អគ្គិភ័យចំនួន០២បំពង់ ជួយអន្តរាគមន៍បាញ់ពន្លត់ ៕

មតិយោបល់