កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅវេលាម៉ោង១៣និង០០នាទីរសៀលថៃ្ង២១ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះអគ្គិភ័យ កំពុងឆាបឆេះទីតាំងរោងចក្រ ០១ យ៉ាងសន្ធោសន្ធៅ នៅភូមិសាស្រ្ដ ខេត្ដតាកែវ តាមផ្លូវជាតិលេខ៣ ជាប់ព្រំប្រទល់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
រថយន្តពន្លត់អគ្គិភ័យរបស់ អធិដ្ឋាននគរបាលស្រុបសេដ្ឋ និងស្រុកគងពិសី នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានចេញជួយអន្ដរាគមន៍ ករណីគ្រោះអគ្គិភ័យនៅចំណុចទីតាំងរោងចក្រ មួយកន្លែង (កាត់ដេរ សំលៀក បំពាក់ ) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទឹកដីភូមិសាស្រ្ដ ភូមិស្រង៉ែរ ឃុំរំពាក់ពេន ស្រុក ត្រាំកក់ ខេត្តតាកែវ ដែលបណ្ដាល អោយមានការបំផ្លិចបផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើន ។
ការខូចខាតសម្ភារៈ និងប្រភពដែលបណ្ដាលឱ្យមានអគ្គិភ័យនេះ នៅមិនទាន់ដឹងព័ត៌មានច្បាស់នៅឡើយនោះទេ ៕
មតិយោបល់