ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿង បើកប៉ះរ៉ឺម៉កដាក់លក់លើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរ៉ឺម៉កដាក់លក់លើចិញ្ចើមផ្លូវ និងរថយន្តស៊េរីទំនើបម៉ាក ALPHARD បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឲ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រ៉ឺម៉ក ចេញថ្លៃជួសជុលទៅឲ្យខាងម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់