ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ប្រើអំពើហិង្សាដោយចេតនា ត្រូវកម្លាំងនគរបាលចោមចៅទី២ឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា នៅចំណុចភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាំងដកហូត៖ កាំបិតបុ័ងតោ ចំនួន ០១ដើម ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់