ព័ត៌មានជាតិ

កូនស្រីឪពុក! ដាក់ថ្នាំបំពុលសម្លា.ប់-ឪបង្កើត រួចប្រឌិតរឿងធ្វើជា…

កាលពីរសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ កន្លងទៅ មានហេតុការណ៍ឃាតកម្មមួយបង្កជាការភ្ញាក់ផ្អើលជាខ្លាំងនៅប្រទេសវៀតណាម ដែលជនដៃដល់ជាស្ត្រីវ័យក្មេងម្នាក់ មានចិត្តឃោរឃៅហ៊ានលើកដៃដាក់ថ្នាំបំពុលសម្លាប់ឪពុកបង្កើតខ្លួនឯង ហើយថែមទាំងបង្កើតឈុតឆាកធ្វើជាខ្លួនឯងជាជនរងគ្រោះថែមទៀតផង។ក្រោយការស៊ើបអង្កេតរបស់ប៉ូលិស និង តាមចម្លើយរបស់ស្ត្រីវ័យក្មេងជាឃាតកដៃឆៅបានសារភាពថា ដោយសារតែនាងមានជម្លោះទាស់ទែងជាមួយឪពុក ហើយថែមទាំងត្រូវគាត់ស្ដីបន្ទោសឱ្យទៀត ក៏នាំឱ្យកើតចិត្តខឹងក៏រៀបគម្រោងសម្លាប់ឪពុកតែម្ដង។តាមសម្ដីសារភាព ស្ត្រីជាជនដៃដល់វ័យ ២១ ឆ្នាំខាងលើ បានឱ្យដឹងថា នៅម៉ោងប៉ុន្មានប្រហែល ១២ ថ្ងៃត្រង់ ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នាងបានជិះឡានទៅផ្ទះ ដើម្បីទិញថ្នាំពុលស្យានីត (Cyanide) ចំនួន ១ គីឡូ ក្នុងតម្លៃប្រមាណជា ២២ ដុល្លារ ពីស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ រួចក៏ជិះឡានត្រឡប់មកផ្ទះវិញ។

នៅវេលាម៉ោងប្រមាណ ៦ ល្ងាចក្នុងថ្ងៃដដែល ដោយដឹងថាឪពុកចូលចិត្តផឹកទឹកពីទូរទឹកកក រូបនាងក៏បានយកថ្នាំពុលដែលទិញនោះទៅលាយចូលក្នុងទឹកចំនួន ៣ ដប រួចដាក់ចូលក្នុងទូរទឹកកក។ មួយសន្ទុះក្រោយមក ជនរងគ្រោះជាឪពុកក៏បានបើកទូរយកទឹកមកផឹក។ មិនយូរប៉ុន្មាន លោកក៏ចាប់ផ្ដើមក្អួត ហើយក៏រត់ចូលបន្ទប់ទឹកចាក់សោ ក្អួតមួយទំហឹង។ ជនដៃដល់ ក្រោយមួយសន្ទុះលែងឮសំឡេងឪពុកតទៅទៀត ក៏សន្មតថាគាត់ស្លាប់ រួចក៏លែងខ្វល់ទៅបន្ទប់ដេកធម្មតា។
មកដល់ព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ ជនដៃដល់ក៏បានយករណារមួយទៅបំបែកទ្វាបន្ទប់ទឹក រួចក៏ទាញសពឪពុកទៅរបងផ្ទះខាងក្រោយ ហើយក៏យកដុំឥដ្ឋមួយចំនួនរួមទាំងស៊ីម៉ងត៍យកមកចាក់សង់ដើម្បីបិទបាំងសាកសព។ក្រោយមកទៀត នាងក៏បានធ្វើការប្រឌិតឈុតឆាកក្លែងក្លាយ ដើម្បីគេចពីការស៊ើបរបស់ប៉ូលិស ដោយនៅយប់ថ្ងៃទី ១៩ ខែមករានោះ នាងបានយកសាំងមកចាក់ដុតផ្ទះ ហើយក៏ធ្វើជារត់ទៅផ្ទះជីតាខ្លួនធ្វើជាសុំឱ្យគាត់ជួយ។
ព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ នាងបានទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីធ្វើការរាយការណ៍ប្ដឹង ដោយបង្កើតហេតុការណ៍ក្លែងក្លាយប្រាប់ប៉ូលិសថា នៅម៉ោងប្រមាណ ១១ យប់ថ្ងៃទី ១៩ ខែមករា នៅពេលនាងកំពុងដេកនៅលើឥដ្ឋក្នុងផ្ទះ នាងក៏បានឃើញបុរសម្នាក់សម្រុកចូលក្នុងផ្ទះ ហើយចាប់ទាញសក់របស់នាងឡើងដោយនិយាយថា ៖ «យើងសម្លាប់ឪនាងហើយ យើងសងបំណុលរួចរាល់ហើយ ឥឡូវយើងនឹងដុតផ្ទះនាងចោល»។

ក្រោយមកបុរសនោះក៏បានវាយទៅលើក្បាលនាងឱ្យសន្លប់ រួចក៏រត់គេចបាត់ខ្លួនទៅ។ នាងបានបន្តទៀតថា នៅពេលនាងដឹងខ្លួនវិញ នាងក៏រកឃើញផ្ទះកំពុងឆេះបាត់ទៅហើយ រួចក៏រត់ទៅប្រាប់ជីតាខ្លួនឱ្យមកជួយពន្លត់ភ្លើង។
ក្រោយប៉ូលិសចុះធ្វើការស៊ើបអង្កេត ក៏រកឃើញថារបងខាងក្រោយផ្ទះ មានសាកសពបុរសម្នាក់ខ្លួនពោរពេញទៅដោយស៊ីម៉ង់ ដោយក្រោយយកសាកសពទៅធ្វើកោសល្យវិច័យមក ប៉ូលិសក៏បានហៅកូនស្រីជនរងគ្រោះ រួមទាំងអ្នកដែលមានពាក់ព័ន្ធផ្សេងទៀតយកទៅសួរនាំ។ក្រោយការសាកសួរយ៉ាងយូររហូតកូនស្រីជនរងគ្រោះទាល់ ទើបនាងព្រមសារភាពថា នាងគឺបានដាក់ថ្នាំបំពុលឪពុក រួចយកសពគាត់ចាក់គ្របដោយស៊ីម៉ងត៍បិទបាំងដោយដុំឥដ្ឋ ហើយក៏បង្កើតឈុតឆាកហេតុការណ៍ក្លែងក្លាយដូចដែលបានរៀបរាប់ខាងលើ៕

មតិយោបល់