ព័ត៌មានជាតិ

ដេក​ស្លាប់​ជិត ៨ ឆ្នាំ​តែ​គ្មាន​ន​ណា​ម្នាក់​ដឹង

​នៅ​ថ្ងៃ​ទី ៧ ឆ្នាំ ២០១១ ប៉ូលិស​បាន​រក​ឃើញ​សព​នៃ​ជនរងគ្រោះ​ម្នាក់​ស្លាប់​រយៈពេល ៨ ឆ្នាំ​មកហើយ ដោយ​នៅ​សល់​តែ​គ្រោងឆ្អឹង​ប៉ុណ្ណោះ​។ បើ​តាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរ​ទេ​នានា​បានឲ្យដឹងថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៦ ខែ​កុម្ភៈ​ឆ្នាំ ២០១៣ នេះ សាក​សព្វ​របស់​នាង​ហាក់បីដូច​ជា​ធ្លាក់​ពីលើ​គ្រែ បន្ទាប់​មក​ងើប​លែង​រួច​តែ​ម្តង​។ ប៉ូលិស​បានឲ្យដឹង​ថា​អ្នកស្រី Andrew Wills បាន​រស់នៅ​ក្នុង​ផ្ទះ​ឈើ​ដ៏​សាមញ្ញ​មួយ ប៉​ន្តែ​មាន​តម្លៃ​ដល់​ទៅ ៨៩០,០០០ ដុល្លារ​។ លោកស្រី​បាន​រស់នៅ​ក្នុង​ផ្ទះល្វែង​នេះ​តាំងពី​ឆ្នាំ ១៩២៤ ហើយ​តំបន់​នោះ​មាន​ភាពស្ងប់ស្ងាត់​ល្អ​ណាស់​គ្មាន​អ្នកណា​មក​រំខាន​ទេ​។ នៅពេលដែល​នាង​ស្លាប់​អ្នក​ជិតខាង​ស្មានថា​នាង​បាន​ផ្លាស់ប្តូរ​ទៅ​រស់នៅ​កន្លែង​ផ្សេង​បាត់ទៅហើយ ទើប​មិន​ដែល​ឃើញ​វត្តមាន​របស់​នាង​ដូច្នេះ​។ ប៉ុន្តែ​ឥឡូវនេះ​ប៉ូសិល​ពុំទាន់​ដឹង​ពី​ករណី​ស្លាប់​របស់​នាង​នៅឡើយ ហើយ​កំពុងតែ​ធ្វើ​ការស៊ីបអង្កេត​ដើម្បី​រក​ការពិត​៕​
die

មតិយោបល់