បាត់ដំបងៈ កាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២ ២នៅចំ ណុចក្រុម ទី១៤ ភូមិអូរច្រាបឃុំសំ ឡូត ស្រុកសំ ឡូត ខេត្តបាត់ ដំបង អនុវត្តតាម យោប ល់ ដឹកនាំរបស់លោក សាត គឹម សាន ស្នងការ នៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោក កុយ ហៀង ស្នងការរងផែនការងារ ប្រឆាំងគ្រឿង ញៀននិងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរា ជអាជ្ញា នៃអ យ្យការអមសាលាដំបូងខេត្តបាត់ដំបងផង នោះ លោកវរសេនីយ៍ទោ ម៉ែន រីម អធិ ការនគរ បាលស្រុក សំឡូត បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំ ឡូតធ្វេីការឃាត់ខ្លួ នបុរសម្នាក់ឈ្មោះ រ៉ាន់ រឹម ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅក្នុងមូលដ្ឋានខាងលេី មកកាន់អធិការដ្ឋាននគរបាលស្រុក ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ ក្នុងករណី(ដាំនិងជួញដូរកញ្ឆាក្រៀម)។
លោក ម៉ែន រីម អធិការ នគរបាលស្រុក បានឱ្យដឹងថា នៅថ្ងៃកេីតហេតុក្នុងពេលដែលមន្រ្តីនគរបាល របស់លោកចុះបំពេញភារកិច្ចដូចធម្មតាក៏ស្រាប់តែបុរសខាងលេីបានជិះម៉ូតូឌុបការ៉ុងបិទជិតពីក្រោយក្នុងមូលដ្ឋានស្រុកសំ ឡូត ។ នៅពេលប្រទះឃេីញកម្លាំងនគរបាលបុរសនេះបានផ្តួលម៉ូតូកំពុងដឹកការ៉ុងនោះចោលហេីយរត់គេចខ្លួនបាត់ ដែលបញ្ហានេះបាននាំឱ្យសមត្ថកិច្ចនគរបាលមានការសង័្សយ ហេីយត្រួត ពិនិត្យមេីលក្នុងការ៉ុងនោះមានសុទ្ធតែកញ្ឆាក្រៀម ដូចនេះសមត្ថកិច្ចនគរបាលបាននាំយកម៉ូតូនិងកញ្ឆានោះមកកាន់អធិការដ្ឋានដេីម្បីស្រាវជ្រាវ ។ លោកអធិការបន្តទៀតថា នៅពេលស្រាវជ្រាវបានដឹងថា ម៉ូតូនេះជារបស់បុរសខាងលេី និងបានតាមស្វែងរកគាត់មកបញ្ជាក់ពីបញ្ហានេះ ហេីយពេល រកឃេីញនិងនាំគាត់មកសាក សួរទេីបគាត់ប្រាប់ថា ក្នុងរយៈពេលថ្មីៗនេះមានគេទំនាក់ទំនងតាមទូរស័ព្ទឱ្យគាត់ដាំកញ្ឆានៅពេ លបានផលយកទៅលក់ឱ្យគេ ដូចនេះហេីយទេីបគាត់ទៅដាំដេីមកញ្ឆានក្នុងដីព្រៃមួយកន្លែងមិនមានម្ចាស់ ហេីយពេលទទួលផលគាត់យកកញ្ឆាក្រៀមចំនួន១៧គីឡូក្រាម នេះទៅលក់ឱ្យអ្នកទទួលទិញនោះ ជាលេីកដំបូង នៅស្រុកសំពៅលូន តែទៅមិនទន់ដល់ផងក៏ប្រទះជាមួយ សមត្ថកិច្ចគាត់ ភ័យពេកក៏ផ្តួលម៉ូតូដែលដឹកកញ្ឆានោះចោលរត់យករួចខ្លួនសិនព្រោះកាត់ដឹងថា ការធ្វេីអាជីវកម្មកញ្ឆាក្រៀមរបស់គាត់ខុសច្បាប់។
នៅពេលសាកសួររួចសមត្ថកិច្ចបាន នាំ គាត់ឱ្យ ទៅ បង្ហាញទីតាំងដាំកញ្ឆានោះ និងបានឃេីញ ដេីមកញ្ឆាស្រស់ចំនួន៧៥ដេីម ដែលត្រូវបានសមត្ថកិច្ចធ្វេីការបំផ្លាញចោលនៅទីនោះ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-កញ្ឆាក្រៀម ចំនួន ១៧ គីឡូក្រាម
-ម៉ូតូចំនួន០១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់
ស្លាកលេខ បាត់ដំបង 1AO.9674
លេខតួ និងលេខម៉ាស៊ីន DN125
ME-6111882 ។
ករណីខាងលើនេះសមត្ថកិច្ចនគរ បាលស្រុកបាន កសាងសំ ណុំរឿងបញ្ជូនមកការិយាល័យជំនាញ
នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំ បងចា ត់ការ តាមផ្លូវច្បាប់៕
មតិយោបល់