ព័ត៌មានជាតិ

ប្រធានក្លឹប Barcelona លោកLaporta ធ្លាប់គិតថា Messi នឹងព្រមលេងឲ្យក្លឹបដោយមិនយកប្រាក់កម្រៃ

បរទេស៖ ប្រធានក្លឹប Barcelona លោក Joan Laporta នៅសប្តាហ៍នេះបានសារភាពថាលោកបានធ្លាប់សង្ឃឹមថាក្លឹបនៅតែអាចធ្វើការជាមួយនឹងកីឡាករ Lionel Messi ក្នុងលក្ខខណ្ឌដែលកីឡាកររូបនេះលេងដោយមិនគិតថ្លៃឡើយនៅនាទីចុងក្រោយមុនការសម្រេចចិត្តចាកចេញទៅបារាំង។

បញ្ហាហិរញ្ញវត្ថុនិងបញ្ហាមិនអាចទាក់ទាញតារាឆ្នើមៗតទៅទៀតបានគឺវិបត្តិដ៏ស៊ីជម្រៅរបស់ក្លឹបនៅពេលនេះហើយលោកប្រធានក្លឹបរូបនេះបានបញ្ជាក់ថា Barcelona នឹងមិនអាចធ្វើការផ្តល់នូវកុងត្រាដែលមានតម្លៃថ្លៃៗតទៅទៀតបាននោះទេក្នុងពេលបច្ចុប្បន្ននេះ។

គួរឲ្យដឹងដែរថាកីឡាករម្ចាស់ពាន Ballon d’Or ចំនួន៦សម័យរូបនេះបានដើរចេញពីក្លឹប Barcelona កាលពីរដូវក្តៅទាំងគ្មានតម្លៃខ្លួនទាំងដែលកីឡាករផ្ទាល់មិនដែលមានបំណងចង់ចាកចេញឡើយទៅកាន់ក្លឹបអ្នកមានបារាំង PSG។

លើកឡើងពីបញ្ហារបស់ Messi លោក Laporta បាននិយាយបែបនេះថា៖ខ្ញុំធ្លាប់ពិតជាបានរំពឹងទុកថា Messi នឹងព្រមនិយាយថាគាត់នឹងបន្តលេងឲ្យក្លឹបទាំងមិនចាំបាច់ទទួលប្រាក់ចំណូលប៉ុន្តែច្បាស់ណាស់កីឡាករក្នុងកម្រិតនេះគឺមិនអាចទៅរួចនោះឡើយ៕

មតិយោបល់