ព័ត៌មានជាតិ

អាជ្ញាធរថៃ ដោះលែងពលរដ្ឋខ្មែរ១៣នាក់ នៅម្តុំផ្សាររ៉ុងក្លឿ

ភ្នំពេញ: ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នគរបាលអន្តោប្រវេសន៍ថៃ​រួមនឹង​អាជ្ញាធរពាក់ព័ន្ធមូលដ្ឋាន បានចុះត្រួតពិនិត្យអ្នកឆ្លងដែនចូលប្រទេសថៃ នៅចំណុចបរិវេណបន្ទប់ជួល១០០ខ្នង ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តសាកែវ និងបានឃាត់ខ្លួនពលរដ្ឋកម្ពុជា ដែលឆ្លងដែនទៅស្នាក់នៅនិងធ្វើការខុសច្បាប់ ចំនួន១៣នាក់ ។

ក្នុងនោះដែរស្ថានអគ្គកុងស៊ុល បានទៅជួបពលរដ្ឋខ្មែរទាំង១៣នាក់ នៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ស្រុក អារញ្ញប្រាថេត និងទទួលបានដំណឹងថា ពលរដ្ឋខ្មែរទាំងនោះ (បុរស១០នាក់និងនារី៣នាក់) មកពីខេត្ត កំពង់ចាម បាត់ដំបង និងបន្ទាយមានជ័យ បានឆ្លងដែនចូលទៅប្រទេសថៃ ដោយពុំ​មានឯកសារអ្វីទាំងអស់ ហើយស្នាក់នៅនិងប្រកបរបរដេរទ្រនាប់ជើង និងបោកអ៊ុតនៅក្បែរផ្សាររ៉ុងក្លឿ។ ទន្ទឹមនឹងនោះ ស្ថានអគ្គកុងស៊ុល បានសម្របសម្រួលជាមួយអាជ្ញាធរថៃឲ្យដោះលែង និងបញ្ជូនពលរដ្ឋខ្មែរទាំង១៣នាក់ ត្រឡប់មកកម្ពុជាវិញ នៅព្រឹកថ្ងៃដដែល តាមច្រក​ទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕

ក្រសួងការបរទេស

មតិយោបល់