ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្ត តាម បញ្ជា ឯកឧត្តម នាយ ឧត្ដម សេនិយ៍ សន្តិ បណ្ឌិត នេត សាវឿ ន អគ្គស្នងការ នគរបាល ជាតិ និង ឯកឧត្តម នាយ ឧត្ដម សេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការ រង ទទួល ផែន ប្រឆាំង បទល្មើស គ្រឿងញៀន ក្រោម ការ បញ្ជា ដឹកនាំ ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ ក វណ្ណៈ នាយក មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ។
នៅ ថ្ងៃ ទី ១៨ ខែមករា ឆ្នាំ ២០២២ វេលា ម៉ោង ២២ និង ៣០ នាទី កម្លាំង ជំនាញ នៃ មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ( ក ១០) ដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រ សត្យា , លោក វរសេនីយ៍ឯក យឹ ម សែន ឧត្តម នាយករង មន្ទីរ និង លោក តឹក សូ នី នាយការិយាល័យ ចូលរួម ពី កម្លាំង អធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ ព្រមទាំង មានការ សម្របសម្រួល ពី លោក អ៊ុ សុ ភក្តិ ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បាន ធ្វើការ ស៊ើបអង្កេត ស្រាវជ្រាវ ឈាន ទៅ បង្ក្រាប បង្ក្រាប នៅ ចំណុច បន្ទប់ ជួល លេខ ៩ ផ្លូវលំ ភូមិ សន្សំ កុសល សង្កាត់ បឹង ទំពុន ១ ខ័ ណ្ឌ មាន ជ័យ រាជធានី ភ្នំពេញ ។
ក្នុង ប្រតិបត្តិការ ខាងលើ កម្លាំង បាន ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ឈ្មោះ អ៊ា ត ម៉ា ទី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន ពិតប្រាកដ ។
វត្ថុ តាង ចាប់ យក មាន ៖ – មេ តំ ហ្វេ តា មីន (ICE) ទម្ងន់ ២០.៩៩០,៧៣ ក្រាម – អ៊ិ ច ស្តា ស៊ី (MDMA) ២.៨០០ ក្រាម – កេ តា មីន (Ketamine) ១.៤០២ ក្រាម សរុប ទម្ងន់ ២៥. ១៩២.៧៣ ក្រាម ។ – អាវុធ វែង ២ ដើម និង គ្រាប់ ចំនួន ៩៦ គ្រាប់ ។
ជនសង្ស័យ និង វត្ថុ តាង កម្លាំង ជំនាញ បាន កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ តាម ចាត់ការ បន្ត នីតិវិធី ៕
មតិយោបល់