ព័ត៌មានជាតិ

រថយន្តដឹកស៊ីម៉ងត៍ពីរគ្រឿងបុកគ្នា បណ្តាលឲ្យធ្លាក់ប្រឡាយក្រឡាប់ រងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តដឹកស៊ីម៉ងត៍ បុកគូទរថយន្តដឹកស៊ីម៉ងត៍ កំពុងចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យរុញធ្លាក់ប្រឡាយក្រឡាប់ ផ្ងារជើងទាំងសងខាង ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តប្រភេទ កូរ៉េដឹកស៊ីម៉ងត៍ម៉ាក ខេស៊ីមែនមួយគ្រឿង ពាក់ស្លាកលេខ កំពត 3A-0688 ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានឈប់ចតនៅចិញ្ចើមផ្លូវ រួចហើយបានចុះពីលើរថយន្តស្របគ្នានោះ ក៏មានរថយន្តធុនធំដឹកស៊ីម៉ងត៍ ម៉ាកកាមែលធុនធំ ពាក់ស្លាកលេខ ព្រះសីហុ 3A-2768 មកពីក្រោយសង្ស័យងោកមួយភាំង ទើបរេចង្កូតបណ្ដាលឲ្យបុករុញរថយន្តខាងមុខ ធ្លាក់ក្នុងប្រឡាយក្រឡាប់ ផ្ងារជើងទាំងសងខាងតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានដូចជាជំនាញ បានចុះដល់ទីតាំងកន្លែងកើតហេតុ ដើម្បីឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា និងស្ទូចរថយន្តចេញពីកន្លែងកើតហេតុ ដើម្បីធ្វើការសម្របសម្រួលគ្នា ៕

មតិយោបល់