ភ្នំពេញៈ អគ្គិភ័យ បានឆាបឆេះ ឃ្លាំងស្តុកអេតចាយ លើដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិដំណាក់ធំ ១ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យនៅវេលាម៉ោង២និង៣០ នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មានអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកអេតចាយ មួយកន្លែងដែលមានទំហំដី ១០ម X ២០ម បណ្តលមកពីផ្ទុះសេខ្សែភ្លើង ស្ថិតនៅក្រុមទី៣ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ សឿង ពិសិដ្ឋ អាយុ ៣៤ឆ្នាំ (ទីតាំងជួលដីគេ) ។
ភ្លាមៗនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ក៍បានដឹកនាំកំលាំងចុះទៅអន្តរាគមន៍ ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៧ គ្រឿង មានដូចជា ៖
១. រថយន្តពន្លត់អគ្គីភ័យ របស់ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចំនួន ៣គ្រឿង
២. រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ចំនួន ៣គ្រឿង
៣. រថយន្តពន្លត់អគ្គីភ័យ របស់ ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ។
អគ្គីភ័យនេះបានគ្រប់គ្រង ១០០% នៅវេលាម៉ោង៣និង៣០ នាទី នាថ្ងៃខែឆ្នាំដដែល និង មិនបណ្តាលអោយបាត់បង់អាយុ ជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ៕
មតិយោបល់