ភ្នំពេញ៖ រថយន្តកាមរីហាយប្រីតមួយគ្រឿងដែលបើកបរដោយនារីម្នាក់ បានបើបរក្នុងល្បឿនយ៉ាងលឿនពេលដែលមកដល់ចំណុចផ្លូវបត់ហើយមិនព្រមបន្ថយល្បឿនក៏ជ្រុលចង្កួតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យរងការខូចខាង កាលពីវេលាម៉ោង៣និង១០នាទីទាបភ្លឺ ថ្ងៃទី២២ខែមេសា ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវលេខ២១៤កែងផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូពេញ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់បានបើករថយន្តមួយគ្រឿង ម៉ាក កាមរីហាយប្រីត ពណ៌ខ្មៅ ដោយគ្មានស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកែងផ្លូវ២១៤ ក៏រថយន្តនេះបួងសង្កួតបត់ក៏ជ្រុលទៅបុកនិង បង្គោលដងគោលបំភ្លឺផ្លូវបណ្ដាលឲ្យទ្រេតនិងធ្លាក់អំពូលបែក និងរថយន្តបង្កនេះក៏រងការខូចខាតផ្នែងខាងមុខរួចគាបជាប់និងបង្គោលដងគោលបំភ្លឺផ្លូវទៅមុខលេងរួច ហើយភ្លាមៗនោះក៏នារីដែលជាអ្នកបើកបររថយន្តនេះក៏បានចុះចេញពីរថយន្តគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ថានបានចុះមកវាស់វែងនិងស្ទួចយករថយន្តបង្កហេតុនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោលដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លួវច្បាប់៕
មតិយោបល់