ព័ត៌មានជាតិ

សង្ស័យអ្នកបើកបរងងុយដេក ទើបរ៉េចង្កូតធ្លាក់ប្រឡាយក្រឡាប់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ: រថយន្តសណ្តោងទូកុងតឺន័រ មួយគ្រឿង បើកលឿនសង្ស័យអ្នកបើកបរងងុយដេក ទើបបណ្តាលរ៉េចង្កូតធ្លាក់ប្រឡាយទឹក ក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២និង ៥០ នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តរងគ្រោះជារថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-8259 បើកក្នុងទិសដៅពីត្បូងទៅជើង ។

តាមប្រភពព័ត៌មានបានអោយដឹងថា រថយន្តខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ហើយរ៉េចង្កូតទៅផ្នែកខាងស្តាំ បណ្តាលឲ្យធ្លាក់ប្រឡាយទឹក រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ខាងលើ បានបន្តទៀតថា បន្ទាប់ពីទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋប្តឹងភ្លាមៗ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដោយពិនិត្យនៅកន្លែងកើតហេតុ ដោយមិនឃើញតៃកុងរថយន្ត នៅកន្លែងកើតហេតុនោះឡើយ ហើយកម្លាំងសមត្ថកិច្ចមើលនៅក្នុងរថយន្ត ដោយឃើញប្រឡោះកញ្ចក់រថយន្តដោយមានស្នាម ភក់ប្រឡាក់ ហើយមានការសង្ស័យតៃកុងរថយន្ត ចេញតាមកញ្ចក់ហើយភ័យគេចខ្លួនបាត់ស្រមោល ដោយសង្ស័យតៃកុងងងុយដេក បានបើកធ្លាក់ប្រឡាយទឹកក្រឡាប់ដូច្នេះ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ភ្លាមៗ ហើយនៅទីតាំងកន្លែងកើតហេតុ ដោយមិនមានការខូចខាតសម្បត្តិសាធារណៈ សមត្ថកិច្ចរង់ចាំថៅកែនឹងម្ចាស់រថយន្តខាងលើ ដើម្បីស្ទូចយកទៅជួសជុល ៕

មតិយោបល់