ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រជាពលរដ្ឋ៣ភូមិ នៅស្រុកអន្លង់វែង សូមអំពាវនាវដល់ អាជ្ញាធរខេត្ត និងប្រមុខរាជរដ្ឋាភិបាល រក្សារដីរង្វង់មូលស្រឡៅស្រោង ជាសម្បត្តិសាធារណៈវិញ

ឧត្តមានជយ័:ដីរង្វង់មូលស្រឡៅស្រោងនៅជាប់នឹងផ្លូវជាតិលេខ៦៧B នៅក្នុង ភូមិអូគគីកណ្ដាល ឃុំលំទងស្រុកអន្លង់វែ ខេត្តឧត្តរមានជយ័ ដែលត្រូវបានប្រជាពលរដ្ឋរាយការថា លោក យិម ផាន់ណា អតីតអភិបាលស្រុកអន្លង់វែង និងលោក ជួន រះ មេឃុំលំទង បានឃុបឃិតគ្នា ជាមួយនិងមន្ទីយុរិយោដីលក់ និងកាត់អនុប្រយោគស្ងាត់ៗ ឲ្យទៅលោកឧត្តមសេនីទោ នាង ឃីន មេបញ្ជាការកងពលតូចលេខ៤១កាលពីកន្លងទៅថ្មីៗនេះ។

ហើយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ មានប្រជាពលរដ្ឋចំនួនបីភូមិ គឺភូមិស្រឡៅស្រោង ភូមិអូគគីកណ្ដាល និងភូមិអូគគីលើ សូមអំពាវនាវដល់អាជ្ញាធរខេត្តនិងប្រមុខរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន មេត្តា ជួយអន្ត្តរាគមន៍ដើម្បីរក្សាដីរង្វង់មូល ទុកជាសម្បាត្តិសាធារណៈឡើងវិញដោយបង្កើតជាសួនច្បារ និងបង្កើតអ្វីៗផ្សេងៗទៀតក៍បាន ឲ្យតែជាប្រយោជន៍រួម។

លោក ជូន វ៉ុន ជាប្រជាពលរដ្ឋម្នាក់ នៅក្នុងចំណោមប្រជាពលរដ្ឋចំនួនបីភូមិបានលើកឡើងថា ពួកគាត់បានផ្ដិតមេដាយ ដាក់បណ្ដឹងដល់អាជ្ញាធរ ឲ្យជួយដោះស្រាយដែរតែពុំមានប្រសិទ្ធភាពសោះឡើយ រហូតមកដល់ពេលនេះពួកលោកបានប្ដឹងអស់បីលើកមកហើយ ដោយគ្មានអ្នកណាម្នាក់យកចិត្តទុកដាក់ឡើយ ពីព្រោះអ្នកលក់ និងអ្នកទិញ សុទ្ធសឹងតែជានាក់មានអំណាច ដែលធ្វើឲ្យពាក្យបណ្ដឹងរបស់ពួកគាត់គ្មានប្រសិទ្ធភាព ដោយធ្វើឲ្យពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំងទៅលើថ្នាក់ដឹកនាំក្នុងមូលដ្ឋាន។

ក្រុមការងារយើង មិនអាចសុំការបកស្រាយបំភឺ្លពី លោក សរ ថាវី អភិបាលខេត្តឧត្តមានជយ័បានទេ ជុំវិញករណីខាងលើព្រោះទូសព្ទ័ចូលគ្មាននាក់ទទួល៕

២២ ២៣ ៣

មតិយោបល់