ព័ត៌មានជាតិ

Roger​ ​Federer​ ​ប៉ះ​ Juan​ ​Martin​ ​del​ ​Potro​ ​នៅ​វ​គ្គ​ផ្តា​ច់​ព្រ័​ត្រ​នៃ​ ​ក​ម្ម​វិ​ធី​ ​Swiss​ ​​Indoors

ជើងខ្លាំងវាយតិន្នីសទោល Roger Federer និង Juan Martin del Potro នឹងត្រូវជួបមុខគ្នានៅវគ្គ ផ្តាច់ព្រ័ត្រនៃកម្មវិធី Swiss Indoors បន្ទាប់ពីអ្នកទាំងពីរបានយកឈ្នះនៅវគ្គ ៨ នាក់ចុងក្រោយកាលពីថ្ងៃ សៅរ៍ម្សិលមិញនេះ។

កីឡាករលំដាប់ទី ១ ពិភពលោក Roger Federer បានទំលាក់ Paul-Henri Mathieu ដើម្បីឈានទៅកាន់វគ្គ ផ្តាច់ព្រ័ត្រ ដោយយកឈ្នះ 2-0 ពោលគ្រាប់បាល់ 7-5 និង6-4 ហើយក៏អាចសរបញ្ជាក់ផងដែរថា ពានរង្វាន់នៃកម្មវិធីនេះនៅជិតបង្កើយសម្រាប់ កីឡាកររូបនេះ ។

ចំណែកជើងខ្លាំង Juan Martin del Potro ឯណោះវិញ ក៏បានយកឈ្នះលើគូប្រកួតផងដែរ ដោយបានបំបាក់កីឡាករលំដាប់ទី ៣ របស់បារាំង Richard Gasquet ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-2 និង 6-2 នៅក្នុងវគ្គ ៨ នាក់ចុងក្រោយ។

តើ នៅថ្ងៃអាទិត្យនេះ ដែរ Juan Martin del Potro អាចជម្រុះ Roger Federer ដើម្បីលើកពានដែរឬទេ?៕

មតិយោបល់