កោះកុងៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២២ វេលា ម៉ោង ៤និង១០នាទីរសៀល មានករណីចង.ក (ធ្វើអត្តឃាតដោយខ្លួនឯង) ជនរង
គ្រោះបានយកខ្សែភ្លើងភ្លោះតូចពណ៌ប្រផេះប្រវែងប្រហែល ១ម៉ែត្រ៤តឹក ចងពីផ្ទងផ្ទះទម្លាក់មកក្រោមដែលមានកម្ពស់ពីដីប្រហែល ៨តឹក ស្ថិតត្រង់ចំណុចផ្ទះទុកចោល ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ជនរងគ្រោះឈ្មោះ លី ចំរើន ភេទប្រុស អាយុ ៣១ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ អ៊ួក ស្រីមុំ អាយុ ២៨ឆ្នាំ មុខរបរ រត់តុ នៅអាហារដ្ឋានភូមិយើង ស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំង ស្រុកកំណើតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
យោងតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះបានប្រាប់មកសមត្ថកិច្ចថា៖ ពួកគាត់បានយកគ្នាតាំងពីឆ្នាំ២០១៣ មានកូនចំនួន ៤នាក់ ប្រុស ក្រោយមកក៏បានចែកផ្លូវគ្នានៅខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះបានយកកូន ២នាក់ទៀត មកប្រគល់ឲ្យមើលថែ រួចដើរចេញទៅបាត់ មិនដែលមានទំនាក់ទំនងគ្នាឡើយ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ទើបបានឮដំណឹងថា ជនរងគ្រោះបានធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅផ្ទះដែលធ្លាប់ជួលពីមុន។
មូលហេតុ៖ មិនអាចពិនិត្យសាកសពបាន ដោយសពមានមានសភាពហើមស្អុយ ស្លាប់រយៈពេលប្រហែល ៤ទៅ៥ថ្ងៃ។
ករណីនេះ កម្លាំងប៉ុស្តិ៍ និងផ្នែកជំនាញ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យបង្អែកស្រុកស្រែអំបិល បានធ្វើលិខិតប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់