ម៉ៃយ៉ា ក្លាយជាបវរកញ្ញាភេទទី៣ ដំបូងរបស់កម្ពុជា ទៅប្រកួត «Miss Universe Trans 2022» នៅឥណ្ឌា

(ភ្នំពេញ)៖ ថ្មីៗនេះ បវរកញ្ញាភេទទី៣ Maiya បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្ទាល់ដោយបានបញ្ជាក់ថា នាងត្រូវបានគេផ្តល់ឱកាសឲ្យតំណាងឲ្យកម្ពុជាបានទៅចូលរួមប្រឡងក្នុងកម្មវិធី «Miss Universe Trans 2022» ខាងមុខនេះ ដែលកម្មវិធីប្រកួតនេះនិងចាប់ផ្តើមនៅខែ៥ខាងមុខនេះហើយ នៅប្រទេសឥណ្ឌា។

តាមរយ ៈបណ្តាញសង្គមផ្លូវការបស់បវរកញ្ញាភេទី៣ រូបនេះបានឲ្យដឹងថា «ជាដំបូងនាងខ្ញុំ ម៉ៃយ៉ា សូមគោរពអរគុណដល់បង Roat Nimul Menn ដែលបានផ្ដល់ឱកាសឲ្យរូបនាងខ្ញុំ តំណាងឲ្យកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Universe Trans 2022 ដែលកម្មវិធីប្រកួតចាប់ផ្ដេីមខែ០៥ នៅឯប្រទេសឥណ្ឌា ហេីយនាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូន នឹងបណ្ដាអ្នកគាំទ្រទាំងអស់ ជួយលេីកទឹកចិត្តនឹងគាំទ្ររូបនាងខ្ញុំបន្តទៀត»។

តារាម៉ូដែលភេទី៣រូបនេះ បានបន្ថែមថា រូបនាងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីខាងលើ ហើយសង្ឃឹមថាទស្សនិកជនខ្មែរនឹងគាំទ្ររូបនេះក្នុងការប្រកួតមួយនេះ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *