ព័ត៌មានជាតិ

Samsung នៅ​តែ​ប្រឈមមុខ​ជាមួយ​នឹង​លក្ខខណ្ឌ​ការងារ​នៅក្នុង​ប្រទេស​ចិន​

កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​ថា មាន​សេចក្ដីរាយការណ៍​មក​ថា ក្រុមហ៊ុន Samsung Electronics នៅតែ​បន្ត​ជួប​ការលំបាក ទៅលើ​លក្ខខណ្ឌ​ការងារ និង​កង្វះ​ការយកចិត្តទុកដាក់​ទៅ​លើ​បុគ្គលិក នៅ​ប្រទេស​ចិន​ជាមួយនឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​។

​សវនកម្ម​ទៅលើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់ Samsung ចំនួន ១០០​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​ចិន កាលពី​ឆ្នាំមុន បានបង្ហាញ​ថា មាន​ក្រុមហ៊ុន​ចំនួន ៥៩ បាន​បរាជ័យ​ក្នុង​ការផ្តល់​នូវ​ឧបករណ៍​សុវត្ថិភាព​គ្រប់គ្រាន់​ដូចជា កាស​ត្រចៀក និង​វ៉ែនតា​ដល់​កម្មករ និង​បុគ្គលិក ដោយ​មិន​បាន​ត្រួតពិនិត្យ​ឲ្យបាន​ច្បាស់លាស់​។​
​នៅក្នុង​របាយការណ៍​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់ Samsung ក៏​បាន​បញ្ហា​ទៅ​លើ​ការប្រាក់​ឈ្នូល និង​ប្រាក់​លើកទឹកចិត្ត ព្រមទាំង​ការសង្គ្រោះ​បន្ទាន់ ជាពិសេស​គឺ​បញ្ហា​ធ្វើការ​បន្ថែម​ម៉ោង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុមហ៊ុន Samsung បាន​ថ្លែងឲ្យដឹងថា​«​យើង​បាន​អនុម័ត​ផែនការ​ច្រើន​ឆ្នាំ ជាមួយ​នឹង​ការគ្រប់គ្រង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចម្រុះ​ចាប់តាំងពី​ឆ្នាំ ២០១២ ដើម្បី​ដោះស្រាយ​នូវ​ការ​រក​ឃើញ​របស់​សវ​ន​កម្ម​ផ្ទៃក្នុង​និង​ឯករាជ្យ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន Samsung នៅ​ប្រទេស​ចិន​»​។​
​ក្រុមហ៊ុន​បន្ថែម​ទៀត​ថា “​ប្រសិនបើ​អ្នក​ផ្គត់ផ្គង់​ណាមួយ​ត្រូវបាន​រកឃើញ​ក្នុង​ការ​មិន​បាន​ធ្វើឲ្យ​មាន​វិឌ្ឍនភាព​ក្រុមហ៊ុន Samsung នឹង​ហៅ​ជានិច្ច​សម្រាប់ សកម្មភាព​កែប្រែ​ដើម្បី​ធានា​ថា​បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​នៅ​ក្នុង​ពេលវេលា​ខ្លី​ដែល​អាច​ធ្វើទៅបាន​”៕​
Samsung

មតិយោបល់