ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងសរុបរាប់សិបលានរៀល

ព្រៃវែង: កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលា ម៉ោង៨និង៣០ នាទីយប់នៅចំណុច ភូមិអាគ្រា ជ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ សិន សារិទ្ធ ភេទ ប្រុស អាយុ ៥២ ឆ្នាំ ផ្ទះ ទំហំ ០៧x០៨ មែត្រ សង់អំពីឈើប្រក់ស័ង្កសី (ឆាបឆេះអស់ទាំងស្រុង ) ។
សម្ភារ:ខូចខាតគិតជាទឹកប្រាក់សរុបតម្លៃប្រហែល ២០ លានរៀល ។
មូលហេតុ: បណ្តាលមកពី ធ្វេសប្រហែស ភ្លើងធូប ។
ករណីអគ្គិភ័យកេីតឡេីង ខាងលេីនេះកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គភ័យអន្តរាគមន៍ទៅដល់កន្លែងកើតហេតុដែល តែចូលពុំរួចដោយផ្លូវមានលក្ខណះតូចចង្អៀត ពេលនោះកម្លាំងអន្តរាគមន៍ និងប្រជាការពារបាន យកម៉ាស៊ីនចល័តបូមទឹកស្រះបាញ់ពន្លត់ ។
ករណីអគ្គិភ័យកេីតឡេីង ខាងលើនេះ មិនបណ្តាល ឲ្យមានមនុស្សរងរបួសឬស្លាប់ឡេីយ ៕

 

មតិយោបល់