អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 មិនត្រូវបានអនុញ្ញាតឱ្យចូល ទៅក្នុងភោជនីយ ដ្ឋាន រង្គសាល ទីតាំងទេសចរណ៍ និងកន្លែងកីឡារបស់ប្រទេសបារាំងទៀតទេ លុះត្រាតែពួកគេ មានការបញ្ជាក់ថាទើបតែជាសះស្បើយពីវីរុសសម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង។
ច្បាប់ថ្មីនេះ បានចូលជាធរមានកាលពីថ្ងៃច័ន្ទ ដោយទាមទារឱ្យមានលិខិតឆ្លងដែនវ៉ាក់សាំង ដែលជា ចំណុចស្នូលនៃយុទ្ធសាស្ត្រប្រឆាំងវីរុសរបស់រដ្ឋាភិបាល។
រដ្ឋាភិបាលបានដាក់វិធានការរឹតត្បិតមួយចំនួនទៀត ក្នុងពេលមានការកើនឡើងវីរុសបម្លែងខ្លួនថ្មី omicron ដោយផ្តោតជំនួសវិញលើលិខិតឆ្លងដែនវ៉ាក់សាំង ដែលត្រូវបានអនុម័តដោយសភា និង ក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសបារាំងកាលពីសប្តាហ៍មុន។


មតិយោបល់