ភ្នំពេញៈ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់ចំណុចបណ្តោយផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ មាន សាម៉េត ហៅ ម៉ឺន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី៣
សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) កំពុងអង្គុយលើម៉ូតូម៉ាក PCX ពណ៌ខ្មៅ ឆ្នាំផលិត២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GH-7534 តែម្នាក់ឯង ដោយមានការសង្ស័យក៏បានឃាត់ធ្វើការត្រួតពិនិត្យ រកឃើញមានឧបករណ៍សម្រាប់កាច់សោ.កម៉ូតូមួយចំនួនដូចជា៖
-ដែកចុងស្រួចចំនួន ០១ ដើម
-សោទីបលេខ ០៨ ចំនួន ០១ ដើម
-ពូថៅដងដែកចំនួន ០១ ដើម
-ទូរស័ព្ទដៃ ០១ គ្រឿងម៉ាក អូប៉ូ ពណ៌ខៀវ ដែលមានស៊ីមកាតលេខ ០១៥ ៧៤៨ ២៧២ និងម៉ូតូ ០១ គ្រឿងម៉ាក PCX ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GH-7534 លេខតួ+ម៉ាស៊ីន ៥៤៦៥៥៧២ ក៏ឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ធ្វើការសាកសួរតែម្តង។
វត្ថុតាងចាប់យក៖
-ដែកចុងស្រួចចំនួន ០១ ដើម
-សោទីបលេខ ០៨ ចំនួន ០១ ដើម
-ពូថៅដងដែកចំនួន ០១ ដើម
-ទូរស័ព្ទដៃ ០១ គ្រឿងម៉ាក អូប៉ូ ពណ៌ខៀវ ដែលមានស៊ីមកាតលេខ ០១៥ ៧៤៨ ២៧២ និងម៉ូតូ ០១ គ្រឿងម៉ាក PCX ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GH-7534 លេខតួ+ម៉ាស៊ីន ៥៤៦៥៥៧២។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
មតិយោបល់