ព័ត៌មានជាតិ

លួចម៉ូតូមិនបានសម្រេច តែជាប់ខ្នោះបានសម្រេច

ភ្នំពេញ: កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ម៉ោង១០ និង០០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ២នាក់៖
១-ឈ្មោះ មាស សាវឿន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ ជួល ផ្លូវបេតុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក (មានសារធាតុញៀន) ។
២-ឈ្មោះ រ៉ម វល័ក្ខ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន) ត្រូវបានសមត្ថិកិច្ចធ្វើការឃាត់ខ្លួនពេលកំពុងល្បាតក្នុងមូលដ្ឋាន ។

សម្ភារ:បាត់បង់៖ គ្មាន ។
សម្ភារ:បន្សល់ទុក៖
-ម៉ូតូ០១ គ្រឿងម៉ាកហ្សូមឺ ពណ៌ក្រហមលាយឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ1MH-0296។
-ដែកសរសៃលួសរឹងកែច្នៃ ឆ្កឹះមេសោ១។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់