កណ្តាលៈ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០ និង២០នាទី ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីធ្វើសកម្មភាព គំរាមកំហែងថានឹងសម្លាប់ ជនរងគ្រោះម្នាក់ ត្រូវជាបងថ្លៃរបស់ខ្លួន ស្ថិតក្នុងភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ដាំ ជា ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ឈន ប៊ុនណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡាន មានទីលំនៅ ភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
ដំណើររឿងហេតុ៖ ជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យឈ្មោះ ឈន ប៊ុនណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវជាប្អូនថ្លៃ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានមកធាក់ទ្វារបន្ទប់ដេក របស់ជនរងគ្រោះ ហើយស្រែកហៅអោយមកចេញខាងក្រៅ នឹងបានគំរាមគំហែង ជនរងគ្រោះថាបើមិនចេញមកក្រៅទេ និងដុតផ្ទះ វ៉ៃកម្ទេចឡាន ហើយនឹងសម្លាប់ជនរងគ្រោះចោល ។
ឮដូច្នេះជនរងគ្រោះភ័យក៏បានរត់ទៅយកឡាន បើកផ្ញើផ្ទះអ្នកភូមិនៅក្បែរគ្នានឹងបានទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលកំពង់ស្វាយ អោយចុះមកអប់រំណែនាំ ជនសង្ស័យអោយឈប់រករឿងខ្លួនទៀត ។
លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០ និង២០នាទី ជនសង្ស័យឈ្មោះ ឈន ប៊ុនណាក់ ភេទប្រុស បានកាន់កាំបិតផ្គាក់ផ្លែដែក ដងឫស្សីរករឿងជនរងគ្រោះ ដោយបានគំរាមគំហែង រកដុតផ្ទះ វ៉ៃកម្ទេចឡាន និងរកសម្លាប់ជនរងគ្រោះឈ្មោះ ដាំ ជា ភេទប្រុស ចោលម្ដងទៀត ។ ពេលនោះជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគលបាលរដ្ឋបាលកំពង់ស្វាយ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានចុះទៅដល់កន្លែងហេតុរួចបាននាំខ្លួនជនសង្ស័យ យកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ដើម្បីធ្វើការសាកសួរ ។
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ខ្លួនបានតេទូរស័ព្ទទៅឈ្មោះ ទី សេងចាំង ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ថៅកែការដ្ឋានដឹកដី មានទីលំនៅភូមិព្រែកបាឡាក់ឆឹង ឃុំត្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល ដើម្បីសំចូលធ្វើការងារវិញ ហើយនឹងសុំខ្ចីប្រាក់ចំនួន២០០០០០៛(ម្ភៃម៉ឺនរៀល) រួចថៅកែការដ្ឋានដឹកដី បានប្រាប់ថា ចាំផ្ញើតាមឈ្មោះ ដាំ ជា ភេទប្រុស (ត្រូវជាបងថ្លៃរបស់ខ្ញុំ) ។
លុះដល់ម៉ោង២១ និង៣០នាទីថ្ងៃ ខែ ឆ្នាំដដែល ខ្លួនស្រវឹងស្រាបានទៅគោះទ្វារផ្ទះជនរងគ្រោះ (បងថ្លៃ) ដើម្បីសួរនាំរឿងលុយ ដែលខ្លួនបានខ្ចីពីថៅកែដឹកដី ពេលនោះជនរងគ្រោះ (បងថ្លៃ) បានហុចមីកញ្ចប់ពណ៌ខៀវចំនួនប្រាំកញ្ចប់មកអោយ ភ្លាមនោះខ្លួនបាននិយាយគំរាមគំហែងជនរងគ្រោះជាច្រើន តែភ្លេចអស់មិនចាំថាខ្លួនបាននិយាយពាក្យសម្ដីអ្វីខ្លះ ។
លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០ និង២០នាទីជនសង្ស័យបានផឹកស្រាថ្នាំស្រវឹងកាន់កាំបិតផ្គាក់ដងឫស្សី ផ្លែដែកស្រែកជេរគំរាមគំហែងរកសម្លាប់ និងរកដុតផ្ទះជនរងគ្រោះចោល ។
ជនសង្ស័យបានឆ្លើយសារភាពទៀតថា មូលដែលខ្លួនធ្វើសកម្មភាពបែបនេះ លើជនរងគ្រោះមកពីខ្លួនខឹងជនរងគ្រោះ មិនព្រមអោយលុយដែលខ្លួនបានខ្ចីពីថៅកែម្ចាស់ការដ្ឋានដឹកដីរបស់ខ្លួន ។
បច្ចុប្បន្នជនដង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់