ព័ត៌មានជាតិ

ដឹង​ទេ​ថា​ពាក្យ «Huawei» មាន​អត្ថន័យ​យ៉ាងណា​?​ [VIDEO]

ភ្នំពេញ​៖ Huawei Technologies Co. Ltd ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៨៧ ដោយ​លោក Ren Zhengfei ដោយ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​ទូរគមនាគមន៍​ធំ​បំផុត​របស់​ចិន និង​ជាប់​ចំណាត់ថ្នាក់​ទី​២ នៅក្នុង​ពិភពលោក ដែល​ឈរ​នៅ​ពី​ក្រោយ​ក្រុមហ៊ុន Ericsson របស់​ស៊ុយអែដ​។​

Ren Zhengfei - Huawei CEO

​តើ​លោក​អ្នក​មាន​ដឹង​ទេ​ថា ពាក្យ «Huawei» មាន​អត្ថន័យ​ជ្រាលជ្រៅ​យ៉ាងណា​?

​ពាក្យ Huawei សរសេរ​ជា​អក្សរ​ចិន​គឺ «华为» ដោយ​អក្សរ «» មានន័យ​ជា​ភាសា​ខ្មែរ​ថា «​ដ៏​ស្អាត​អស្ចារ្យ ឬ​ដ៏​អស្ចារ្យ​» ប៉ុន្តែ​ពាក្យ​នេះ ក៏​មានន័យថា «​ចិន ឬ​ប្រទេស​ចិន​» ផងដែរ ចំណែក​អក្សរ «» មានន័យ​ថា «​សកម្មភាព ឬ​សមិទ្ធផល​» ដូច្នេះ​អក្សរ​ពីរ​នេះ​ផ្គុំ​ចូលគ្នា​មានន័យ​ថា «​សមិទ្ធិផល​ដ៏​ស្អាត​អស្ចារ្យ​» ឬ «​សកម្មភាព​សម្រាប់​ប្រទេស​ចិន​»​។​

​ទាំងនេះ​គ្រាន់តែ​ជា​ការបកស្រាយ និង​ពន្យល់​របស់​គេហទំព័រ ដំណឹង ប៉ុណ្ណោះ ចំណែក​អត្ថន័យ​ពិត មាន​តែ​ក្រុមហ៊ុន Huawei ផ្ទាល់​ទេ ទើប​ដឹង​៕​

វីដេអូបង្ហាញពីនាឡិការបស់ Huawei

មតិយោបល់