ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ខឹងកូនចៅបន្តិចបន្តួច ចងកសម្លាប់ខ្លួន

បាត់ដំបង: មានករណីបុរសម្នាក់ បានចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រុមទី៥ ភូមិដីក្រហម ឃុំតាសែន ស្រុកកម្រៀង ខេត្តបាត់ដំបង។

សពជនរងគ្រោះខាងលើនេះមានឈ្មោះ ឡុង សែម ភេទប្រុស អាយុ៧០ឆ្នាំ បានចងកសម្លាប់ខ្លួននៅលើដើមអំពិលខាងក្រោយផ្ទះ ។

ចំណែកមូលហេតុ បណ្តាលមកពីខឹងកូនចៅបន្តិចបន្តួច និងមានជំងឺវង្វេងជាប្រចាំផងដែរ៕

មតិយោបល់