ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចកាត់យកខ្សែភ្លើង

ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីអំពើលួចកាត់យកខ្សែភ្លើងកើតហេតុ នៅចំណុចផ្ទះលេខ៥៩២ ផ្លូវលេខ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ។

ហេតុការណ៍៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ ៣៩ ឆ្នាំ បានមកមើលផ្ទះលេខ៥៩២ ផ្លូវលេខ២៧១ ភូមិក្បាលទំនប់១ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ដែលបានចាក់សោទុកចោល ស្រាប់តែឃើញមានស្នាមកាត់ខ្សែភ្លើង ពណ៌ខ្មៅ ចំនួន០៤ខ្សែ ក្នុងមួយខ្សែចំនួន ៣០ម៉ែត្រ សរុបចំនួន១២០ម៉ែត្រ ទើបនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរក ភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ ចុះពិនិត្យកន្លែងកើតហេតុ រហូតដល់វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០២២ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ កេន វាសនា ហៅ ចៀន ភេទប្រុស អាយុ ២៩ ឆ្នាំ នៅចំណុចផ្លូវលំ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី២តែម្តង ចំណែកបក្ខពួកជនឈ្មោះ ឡុង បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យម្នាក់ឈ្មោះ កេន វាសនា ហៅ ចៀន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់