ព័ត៌មានជាតិ

រថយន្តដឹកជីបុកម៉ូតូ បណ្ដាលឲ្យស្លាប់យុវជនម្នាក់ នៅស្រុកប្រាសាទបាគង

សៀមរាប: នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញ(ជី) បុកនិងម៉ូតូច្រាសទិសគ្នា លើផ្លូវជាតិលេខ៦A នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ដំណើររឿង៖ មានរថយន្តដឹកទំនិញម៉ាក ហីណូ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-1053 បើកបរដោយមិនស្គាល់អត្តសញ្ញាណបើកបរមានទិសដៅពីលិចទៅកើត បានបុកនិងម៉ូតូមួយគ្រឿងមពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុង ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ស្លាប់)
បើកបរមានទិសដៅពីកើតទៅលិច។

ក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្តដឹកទំនិញរត់គេចខ្លួនបាត់ វត្ថុតាងទាំង២ យកមករក្សាទុកនៅអធិការស្រុករប្រាសាទបាគង រង់ចាំដោះស្រាយតាមច្បាប់ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់