ព័ត៌មានជាតិ

នគរបាលស្រុកស្អាងឃាត់ខ្លួនមនុស្ស២នាក់ ដកហូតបានថ្នាំញៀន១៦កញ្ចប់តូច

កណ្តាល: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាង ធ្វើការចាប់ឃាត់ខ្លួន ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ដកហូតបាន​ថ្នាំញៀនចំនួន ១៦កញ្ចប់តូច ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ និង៤៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថតនៅក្នុងភូមិចុងកោះគរ ឃុំស្វាយ​ប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលចាប់ឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ លឹម តៃហូ (ហៅហូ) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ។ និងជនសង្ស័យទី២ ឈ្មោះ លី លៀង (ហៅកំពូលអាចមន៍) ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិ​ព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមានម្សៅក្រាម ពណ៌សថ្លា សង្ស័យថាគ្រឿងញៀន​ចំនួន ១៦កញ្ចប់តូច, កន្ត្រៃចំនួន០១ ,រួមនឹងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង២ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿង​បញ្ជូនខ្លួន​ទៅកាន់ សាលាដំបូងខេត្តចាត់ការនិងផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់