ព័ត៌មានជាតិ

ថ្ងៃនេះ ថ្ងៃស្អែកសូមកុំអោយមានគ្រោះ ថ្នាក់ចរាចរណ៍

ត្បូងឃ្មុំ: មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ និង កង់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ កាលពីវេលាម៉ោង ១៧ និង០០ នាទី លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១៤០-១៤១ ចំណុច មុខផ្ទះឈ្មោះ សួង ង៉ាន់ ស្ថិតនៅភូមិវាលណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ម៉ូតូម៉ាក ហុងដាឌ្រីមពណ៍ខ្មៅពាក់ស្លាក លេខ កំពង់ចាម1k -1805 អ្នកបើកបរឈ្មោះ ចេប ចន្ថា ភេទប្រុស អាយុ២០ឆ្នាំនៅភូមិស្លាប ផលក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អ្នករួមដំណើរឈ្មោះ ភាន សុខមាន ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល)លុះបើកបរមកដល់ចំណុចកើត ហេតុខាងលើបានទៅបុកកង់ ពណ៌ខៀវ ជិះដោយឈ្មោះ ឆា ស្រីនាត ភេទស្រី អាយុ០៨ ឆ្នាំ ជាតិខ្មែរ នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងខណ:ពេលកង់ជិះឆ្លងផ្លូវពីជើងទៅត្បូង(រងរបួសធ្ងន់)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងដល់ទីតាំងកន្លែងកើតហេតុយកសម្ភារ:រក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់