ព័ត៌មានជាតិ

ចៅប្រុសដុតសម្រាមក្រោយផ្ទះ បណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះ ខូចខាតទាំងស្រុង នៅខេត្តព្រះវិហារ

ព្រះវិហារៈ នៅថ្ងៃទី២៨ ខែមករា ឆ្នំាំ២០២២ វេលាម៉ោង ៣និង៣៥នាទីរសៀល មានករណីភ្លើងឆេះផ្ទះចំនួន ១លើក កើតឡើងនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ម្ចាស់ផ្ទះឈ្មោះ លាត វល្លិ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ រ៉េត ណារ័ត្ន អាយុ ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ផ្ទះពីខ្នង មានទំហំ 8×9ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងក្តារ.ក្រាលក្តារ ។

មូលហេតុ៖ ក្មេងប្រុសត្រូវជាចៅរបស់ម្ចាស់ផ្ទះ បានដុតសំរាមនៅក្រោយផ្ទះ បណ្ដាលឲ្យឆេះរាលផ្ទះខូចខាតទាំងស្រុង ។

ខូចខាតទ្រព្យសម្បត្តិ៖
-ប្រាក់ដុល្លារចំនួន ១ម៉ឺនដុល្លារ
-គ្រឿងអលង្ការមាសចំនួន ៨ជី
-គ្រឿងឈើទុកធ្វើផ្ទះចំនួន ១០ម៉ែត្រគីប
-ឈើទុកធ្វើតុក ទូរ ទ្វារ គ្រែ ចំនួន ៤ម៉ែត្រគីប
-ស្រូវចំនួន ៤៥បេរ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

ប្រើប្រាស់កម្លាំងក្នុងការចូលរួមពន្លត់អគ្គិភ័យ៖
-កម្លាំងប៉ុស្តិ៍ចំនួន ២នាក់ និងប្រជាការពារភូមិចំនួន ៥នាក់ សហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលស្រុកគូលែនចំនួន ៧នាក់ និងកម្លាំងកងរាជអាវុធហត្ថស្រុកចំនួន ២នាក់ និងមានការចូលរួមពីប្រជាពលរដ្ឋជិតខាង ។
-ប្រើប្រាស់ទឹកអស់ចំនួន ៥រថយន្ត = ចំនួនទឹក ២៥,០០០លីត្រ ។
-ការពន្លត់បានបញ្ចប់នៅវេលាម៉ោង ៦ល្ងាចថ្ងៃខែដដែល៕

មតិយោបល់