ព័ត៌មានជាតិ

រដូវក្តៅខាងមុខនេះ Arsenal អាចនាំយកចាំទីអាមេរិក Turner មកទឹកដី Emirates

បរទេស៖ The Goal នៅថ្ងៃនេះបានធ្វើការអះអាងថាក្លឹបកាំភ្លើងធំ Arsenal គឺបានឈានទៅដល់កិច្ចព្រមព្រៀងមួយក្នុងការចុះហត្ថលេខាជាមួយនឹងអ្នកចាំទីជម្រើសជាតិអាមេរិក Matt Turner ហើយនៅរដូវក្តៅនេះ។

កីឡាករវ័យ២៧ឆ្នាំរូបនេះកំពុងមានទំរង់លេងខ្លាំងជាមួយនឹងក្លឹបនិងក្រុមជម្រើសជាតិរបស់ខ្លួនប៉ុន្តែនឹងត្រូវចូលខ្លួនមកប្រកួតប្រជែងតំណែងជាមួយនឹងកីឡាករអ្នកចាំទីរបស់កាំភ្លើងធំ Arsenal ដូចជាកីឡាករ Aaron Ramsdale និងកីឡាករ Bernd Leno ផងដែរ។

គួរឲ្យដឹងដែរថាកីឡាករ Turner គឺជាម្ចាស់ពានរង្វាន់អ្នកចាំទីល្អបំផុតរបស់លីគកំពូលអាងមេរិក MLS កាលពីឆ្នាំ២០២១បន្ទាប់ពីបានដឹកនាំក្លឹប New England Revolutioni ទទួលបានលទ្ធផលយ៉ាងល្អកាលពីរដូវកាលមុនហើយក៏បានធ្វើឲ្យខ្លួនផ្ទាល់ក្លាយជាកីឡាករចំណាប់អារម្មណ៍របស់ក្លឹបជាច្រើននៅអឺរ៉ុប៕

 

មតិយោបល់